top of page

កម្មវិធីសិក្សាចំណេះទូទៅខ្មែរ

មត្តេយ្យសិក្សា បឋមសិក្សា និង មធ្យមសិក្សា

សាលាអន្តរជាតិ អូស្ត្រាលី ប៉ាស៊ីហ្វិក មានការទទួលស្គាល់ពី ក្រសួង អប់រំយុវជន និង កីឡា នៃព្រះរាជាណាចក្រកម្ពុជា តាមប្រកាស លេខ ៩៩៨ អយក ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤។ កម្មវិធីសិក្សា ចំណេះទូទៅខ្មែរ​​​ ត្រូវបានរៀបចំឡើងស្របទៅតាមកម្មវិធីរបស់ក្រសួង។

មត្តេយ្យសិក្សា

កម្មវិធីនេះមានមុខវិជ្ជាចម្រុះរួមមាន សិល្បៈ បុរេសំណេរ​​ បុរេគណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម សិល្បៈតន្ត្រី និងចិត្តចលនា​ដោយឲ្យកុមាររៀន ទស្សនា សង្កេត ពិសោធន៍ សកម្មភាពកសាង  រឿងនិទាន ចម្រៀង ល្បែងអប់រំ កំណាព្យ និងអំណានជាដើម។

DSC00369.JPG
DSC09918.JPG

បឋមសិក្សា

កម្មវិធីនេះផ្តោតសំខាន់ឲ្យសិស្សានុសិស្ស អាចប្រើប្រាស់ភាសាខ្មែរបាន​ត្រឹមត្រូវ មានបំណិនមូលដ្ឋានខាងគណិតវិទ្យា និងកុំព្យូទ័រ។ លើសពីនេះ សិស្សានុសិស្សអាចយល់ដឹងពីអនាម័យ ការថែរក្សាសុខភាព មានសេចក្តី ក្លាហាន ចេះវិភាគរកហេតុផល មានគំនិតច្នៃប្រឌិត ចេះដោះស្រាយ​ បញ្ហាចំពោះមុខ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះផ្តល់ឲ្យសិស្សចេះប្រាស្រ័យ​ ទាក់ទងល្អ ចេះធ្វើការងារជាក្រុម មានទំនុកចិត្តលើខ្លួនឯង ចូលចិត្តរៀនសូត្រ យល់ដឹងពីការវិវត្តនៃសង្គម អាចសម្របខ្លួន តាមបម្រែបម្រួលនៃ សង្គម មានសីលធម៌ និង​ សុជីវធម៌ល្អ។ 

មធ្យមសិក្សា

ផ្ដល់នូវវិសាលភាពចំណេះដឹង​ និងបំណិន ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម បំណិនជីវិត ភាសាបរទេស ការអប់រំវិជ្ជាជីវៈ ការអប់រំសីលធម៌ ព្រមទាំងការអប់រំបុគ្គលិកលក្ខណៈចាំបាច់ ដើម្បីឲ្យ សិស្សមានសមត្ថភាពពេញលេញក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា កម្រិតជាតិ និងអន្តរជាតិ។ សិស្សានុសិស្សក៏មានឱកាសក្នុងការសិក្សាពីបច្ចេកវិទ្យាថ្មីៗរួមមាន រ៉ូបូត(Robotics) សរសេរកម្មវិធី (Coding & Programming) និងការគ្រប់គ្រងបញ្ជាឧបករណ៍ប្រើប្រាស់

DSC00706_edited.jpg
bottom of page